បុត្រសម្ព័ន្ធរបស់យើងទាំងអស់ក្នុងផ្នែកនេះ បាននឹងកំពុងធ្វើយ៉ាងរួមគ្នាប្រកបដោយសាមគ្គីភាព ដើម្បីឆ្ពោះទៅកាន់គោលដៅរួមរបស់យើង គឺ បង្កើត និង កសាងផ្នែកសាងសង់ និង សម្ភារសំណង់ឲ្យប្រសើរឡើង។ ពួកយើងមានបំណងក្នុងការអភិវឌ្ឍ និង លើកកម្ពស់ ការប្រើប្រាស់សម្ភារសំណង់ ប្រកបដោយភាពច្នៃប្រឌិត តម្លៃសមស្រប និង មិនប៉ះពាល់ដល់បរិស្ថាន។ ជាមួយនឹងចំណេះដឹងយ៉ាងពេញលេញក្នុងផ្នែកសាងសង់ និង សម្ភារសំណង់ យើងនៅតែបន្តស្វែងរកវិធីសាស្ត្រថ្មីៗ និង មានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសំណង់។
ចាប់ផ្តើមពីអាជីវកម្មកិនស័ង្កសីលក្ខណៈគ្រួសារតូចមួយក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុន ISI STEEL គឺជាក្រុមហ៊ុនដំបូងនៅក្នុងគ្រួសារ ISI GROUP របស់យើង។ ISI STEEL បានវិវឌ្ឍខ្លួនយ៉ាងជោគជ័យពីអាជីវកម្មតូចមួយ រហូតក្លាយជាក្រុមហ៊ុនសាជីវកម្មខ្នាតមធ្យមឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតទៅលើឧស្សាហកម្មកែច្នៃដែក។ បច្ចុប្បន្ននេះ ជាមួយនឹងការបំពាក់នូវបរិក្ខារផលិតទំនើបៗ ប្រព័ន្ធគ្រប់គ្រងនិង បច្ចេកវិទ្យាលំដាប់ពិភពលោក បូករួមទាំងការលះបង់ខ្ពស់របស់បុគ្គលិក និង បណ្ដាញចែកចាយទូលំទូលាយទូទាំងប្រទេសធ្វើឲ្យ ISI STEEL ក្លាយជាក្រុមហ៊ុនដ៏ជោគជ័យមួយ ដោយទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។
លម្អិតបន្ថែមFuxin គឺជាក្រុមហ៊ុនសាងសង់សំណង់អគារដែក (pre-engineered buildings) ដំបូងគេ និងឈានមុខគេនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Fuxin រចនា និងសាងសង់គ្រោងអគារដែកសម្រាប់ឃ្លាំង រោងចក្រឧស្សាហកម្ម អគារពាណិជ្ជកម្ម ហាងលក់ទំនិញ រោងចក្រស្តុកទំនិញ និងភស្តុភារជាដើម។ ក្រុមហ៊ុន Fuxin ក៏សាងសង់ និងដំឡើងអគារដែកលំបាកៗនានាដូចជា អគារខ្ពស់ៗ ស្ពាន រោងចក្រផលិតថាមពល ពហុកីឡដ្ឋាន និងឤកាសយានដ្ឋានផងដែរ។
លម្អិតបន្ថែមក្រុមហ៊ុន ជី ស៊ី អេស (GCS) គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនចែកចាយ និងជួញដូរសម្ភារសំណង់ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ផលិតផលម៉ាក់ល្បីៗលំដាប់ថ្នាក់អន្តរជាតិរបស់ក្រុមហ៊ុន ជី ស៊ី អេស មានដូចជាម្សៅបៀកជញ្ជាំង Camstar ផលិតផលម្នាងសិលា Gyproc Gypsum និងផលិតផលអេឡិចត្រូនិចម៉ាក Schneider Electric ជាដើម។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅលើទីផ្សារ ជី ស៊ី អេស ផ្តល់ជូននូវដំណោះស្រាយប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន ហើយបច្ចុប្បន្ននេះក្រុមហ៊ុនមានសាខាជាច្រើន ក្នុងទីតាំងសំខាន់ៗនៅទូទាំងប្រទេស ដើម្បីបម្រើដល់អតិថិជនជាច្រើន ដូចជា ដេប៉ូ ពាណិជ្ជករ ក្រុមហ៊ុនសាងសង់ និងអ្នកអភិវឌ្ឍគម្រោងនានា។
លម្អិតបន្ថែមដោយសារតែមានតម្រូវការក្នុងវិស័យសំណង់មានការកើនឡើងខ្ពស់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Chungkang ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់គ្រោងដែកធ្ងន់ៗ ដែលទីផ្សារកំពុងត្រូវការ។ ក្រុមហ៊ុន ChungKang មានជំនាញទៅលើអគារខ្ពស់ៗ រោងចក្រ និង គ្រោងស្ពាន ប្រព័ន្ធបំពង់បង្ហូរឧស្ម័ន (petro-chemical pipe supporting system)។ ក្រុមហ៊ុន Chungkang មានលទ្ធភាពផ្គត់ផ្គង់ទាំងក្នុងប្រទេសកម្ពុជា និង នៅតំបន់ អាស៊ាន។
លម្អិតបន្ថែម