បង្កើត​ និងកសាង​​ខ្លួន​អ្នក​ឲ្យ​ប្រសើរ​ឡើងជា​មួយ​ពួក​យើង

អ្នក​ស្រី​​ ​​សយ លីនដា ​​​​​

Assistant HR Manager – Talent Acquisition ​ក្រុមហ៊ុន ISI STEEL​​​

«​​អ្នក​នឹង​ទទួល​បាន​​​តម្លៃ ​និង ​​ឱកាស​យ៉ាង​ពេញលេញ​​ពី​ក្រុមហ៊ុន​​ ​​​នៅ​ពេល​អ្នក​​​​​​ត្រូវ​បាន​គេ​​​បំផុស​​គំនិត​​​​​​​ក្នុង​​ការ​អភិវឌ្ឍ​ខ្លួន​​​​ឲ្យ​ប្រសើរ​ឡើង​​​​ តាមរយៈ​​​ការ​លើកទឹកចិត្ត ​ការ​យកចិត្ត​ទុកដាក់​​​តាមដាន​​ ​និង ​​​​​ការ​សហការ​​​​​គ្នា​ក្នុង​​ក្រុមការងារ​។ ​​​​​​​ ​ចំណុច​នេះ​អាច​កើត​ឡើង​បាន​ ​​លុះត្រា​តែ​អ្នក​គិត​ថា ​​អ្វី​ដែល​អ្នក​ទទួល​បាន​​នោះ​​ ​មិន​មែន​ត្រឹម​តែ​​​​ប្រាក់ខែ ​និង ​ប្រយោជន៍​។»​

លោក អ៊ឹម សុវណ្ណារ៉ា

Chief Operating Officer ក្រុមហ៊ុន Fuxin Steel Buildings

«​​ខ្ញុំ​ជឿជាក់​ថា ​​រាល់​ការងារ​​ទាំង​អស់​ដែល​​យើង​ធ្វើ​​​ ​តែង​​ផ្តល់​កម្លាំង​ជំរុញ​ទឹកចិត្ត​ដល់​យើង​​​។ ​​​​​​មនុស្សម្នាក់ៗ​​មាន​​​កម្លាំង​ជំរុញ​ទឹកចិត្ត​ផ្សេង​គ្នា​ ​ដូច្នេះ​ហើយ​​សូម​ស្វែងរក​របស់​អ្នក​ឲ្យ​ឃើញ​ ​បន្ទាប់​​មក​អ្នក​នឹង​រីករាយ​​ ​ហើយ​​​​​​​ប្រាកដ​ជា​អាច​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ចំពោះ​ការងារ​នោះ​។ ​តាម​ការ​យល់ឃើញ​របស់​ខ្ញុំ​ ​​​​​​​​​កម្លាំង​ជំរុញ​​ទឹកចិត្ត​​ ​គឺ​ជា​​​​​​​គន្លឹះ​ដ៏​សំខាន់​​​​​​​​សម្រាប់​ភាព​ជោគជ័យ​។ ​​នៅ​ក្រុមហ៊ុន Fuxin ​​​ខ្ញុំ​តែង​​មាន​អារម្មណ៍​ទទួល​បាន​​​កម្លាំង​ជំរុញ​ទឹកចិត្ត​ជានិច្ច​ ​​​​ហើយ​ខ្ញុំ​បាន​រក​ឃើញ​​នូវ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ ​និង ​រក​ឃើញ​​នូវ​ចក្ខុវិស័យ​ប្រសើរ​ជាង​មុន​សម្រាប់​ខ្លួន​ឯ​ង​»។

កញ្ញា​​ ​​សារិន​ ​សុខារ័ត្ន​​

Office Manager​ ​ក្រុមហ៊ុន​​​ Urbanland Asia Investment Co., Ltd.

​«​​​​​​វា​ជា​​ឱកាស​ដ៏​ល្អ​បំផុត​​មួយ​សម្រាប់​ខ្ញុំ ​ដែល​ធ្វើ​ការ​​​នៅ​​ ISI GROUP ​អស់​រយៈពេល៦​ឆ្នាំ​មក​នេះ​។ ​ខ្ញុំ​ទទួល​បាន​បទពិសោធន៍​​​​វិជ្ជមាន​ជាច្រើន ​បូករួមទាំងការប្រឈមនឹងបញ្ហា និង ​​​​​ការទទួល​បាន​ឱកាស​រីកចម្រើន​។​ ​​​យើង​មាន​ក្រុមការងារ​​ដ៏​ល្អ​ ​ដែល​មាន​ភាព​ជា​អ្នក​ដឹកនាំ ​និង បាន​ចែករំលែក​ចំណេះដឹង​​​​​ជាច្រើន ​នាំ​​​​​​យើង​ទាំង​អស់​គ្នា​​​​​ ​ទទួលបានការ​លើកទឹកចិត្ត​ ​និង ​កម្លាំង​ជំរុញ​ទឹកចិត្ត​។ ​យើង​​​​​រៀន​សូត្រ​ពី​​​​​​គ្នា​ទៅ​វិញ​ទៅ​មក ​តាមរយៈ​​​​​​វប្បធម៌​​​ផ្សេង​គ្នា​ ​​ហើយ​​យើង​​ក៏សម្រេច​នូវ​គោលដៅ​រួម​គ្នាផងដែរ​»។

លោក សាមិត្ត វឌ្ឍនៈឧត្តម

Marketing Consultant ក្រុមហ៊ុន ISI STEEL

​«​​​​​ឱកាស​ក្នុង​ការ​រៀនសូត្រ​ ​​និង ​​ពង្រីក​​​​​ជំនាញ ​គឺ​ជា​​អ្វី​ដែល​ខ្ញុំ​ចង់បាន​​ពី​ក្រុមហ៊ុន​ដែល​ខ្ញុំ​​កំពុង​​ធ្វើការ​​។ ​​ធ្វើការ​នៅ​​ ​ISI STEEL​ ​​មិន​ត្រឹម​តែ​​​​​បាន​បំពេញ​នូវ​ការ​ចង់បាន​របស់​ខ្ញុំ​ទេ​ ​​​​ប៉ុន្តែ​វា​ក៏​​បាន​​​​​​​ជួយ​​​ឲ្យ​ខ្ញុំ​មាន​​កម្លាំង​ជំរុញ​ទឹកចិត្ត​​​​​ ​​ក្នុង​ការ​ច្នៃ​​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​​ខ្លាំង​ជាង​​មុន​ ​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​​​​រួមចំណែក​​​​​​​​​​ពង្រឹង​ដល់​​​ក្រុមការងារ ​និង ​​អ្នក​ដែល​ត្រូវ​ការ​​​»។

ឱកាស​ការងារ

អ្នកនឹងទទួលបានអ្វីខ្លះ

តម្លៃតបស្នង និង អត្ថប្រយោជន៍ដែលមានលក្ខណៈប្រកួតប្រជែង

រីករាយជាមួយក្រុមការងារចម្រុះប្រកបដោយសក្តានុពល

ឱកាសរីកចម្រើន

ការរៀនសូត្រ ការអភិវឌ្ឍ និង ការពង្រឹងសក្ដានុពល

មានតុល្យភាពរវាងការងារ និង ជីវិត

ឱកាសការងារ

ចង់ដឹងព័ត៌មានបន្ថែម?

អ្នកកំពុងអានត្រូវកន្លែងល្មម។

យើងបានបង្កើតកូនសៀវភៅមួយសម្រាប់អ្នក ស្តីីពីអាជីពនៅទូទាំងបុត្រសម្ព័ន្ធក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យឧស្សាហកម្មរបស់យើង។ ស្វែងយល់ពីការធ្វើការជាមួយយើង និងវិធីដែលអ្នកអាចក្លាយជាសមាជិកដ៏មានតម្លៃរបស់ក្រុមបុគ្គលិកយើង។

ស្វែងយល់

ឱកាស​ការងារ

job offers