កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង (CSR) គឺត្រូវបានដំណើរការឡើងក្នុងគោលដៅដើម្បីជួយដល់សហគមន៍ ដែលក្រុមហ៊ុនរបស់យើងកំពុងដំណើរការអាជីវកម្ម។ មូលនិធិខេ អឹម អេច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីឧទ្ទិស និងជាការចងចាំដោយក្តីគោរពចំពោះស្ថាបនិករបស់យើង គឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ ក្នុងគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការផ្លាស់ប្ដូរសង្គមប្រកបដោយភាពវិជ្ជមាន តាមរយៈការអប់រំ ការថែទាំសុខភាព កីឡា និងលំនៅឋាន។
ISI GROUP គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម ដោយបង្ហាញយ៉ាងច្បាស់ថា វិស័យឯកជនពិតជាមានឥទ្ធិពលវិជ្ជមាននៅក្នុងប្រទេសតាមរយៈគំនិតផ្ដួចផ្ដើមដែលមានផែនការច្បាស់លាស់។
មូលនិធិ ខេ អឹម អេច គាំទ្រវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា តាមរយៈគំនិតផ្ដួចផ្ដើមផ្សេងៗ មានដូចជា ការជួសជុល និង កសាងសាលារៀនឡើងវិញ កម្មវិធីអាហារូបករណ៍ និង ការបរិច្ចាគអាហារ និងសម្ភារសាលា។ មានកុមារ និងយុវជនកម្ពុជាជាច្រើនជួបបញ្ហាប្រឈមក្នុងការទទួលបានការអប់រំ ហើយបញ្ហាទាំងនោះមានដូចជា កង្វះខាតអគារសិក្សា និងការប្រឹងប្រែងធ្វើការដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារដែលនាំឲ្យខកខានមិនបានចូលសិក្សាជាប់លាប់។ ការអប់រំពិតជា មានសារសំខាន់ខ្លាំងណាស់ សម្រាប់ពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា និងដើម្បីកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។
លម្អិតបន្ថែមទៀតដើម្បីបន្តដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ ISI GROUP មូលនិធិ ខេ អឹម អេច រួមចំណែកជួយដល់សហគមន៍ និង ស្ថាប័នជាច្រើន។ ការផ្ដោតសំខាន់លើការថែទាំសុខភាពនេះគឺ ដោយសារតែយើងទទួលស្គាល់ថា សុខភាពល្អ ពិតជាជួយឲ្យជីវិតមានភាពប្រសើរឡើង។ ការបរិច្ចាគទៅដល់ មន្ទីរពេទ្យ និង ការសម្អាតបរិស្ថាន គឺជាគំនិតផ្ដួចផ្ដើមយកចិត្តទុកដាក់លើសុខភាពមួយចំនួន ដែលយើងបានធ្វើ ដើម្បីបង្កើត និងកសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា។
លម្អិតបន្ថែមទៀតយើងពង្រឹងនូវសក្ដានុពលយុវជនកម្ពុជា តាមរយៈកីឡា ដោយបង្កើតឱកាសជាច្រើនសម្រាប់ពួកគេ ដែលមិនអាចរកបាននៅកន្លែងផ្សេង។ កម្មវិធីប្រកួតបាល់ទាត់ KMH (ជ្រោមជ្រែងដោយមូលនិធិ ខេ អឹម អេច) គឺជាកម្មវិធីប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពធំបំផុតក្នុងប្រទេសកម្ពុជា។
ការប្រកួតធ្វើឡើងក្នុងទិសដៅដើម្បីលើកទឹកចិត្តដល់វិស័យកីឡាក្នុងប្រទេសកម្ពុជា។ ជាពិសេសដើម្បីផ្តល់ឱកាសដល់យុវជនបង្ហាញពីសមត្ថភាពរបស់ខ្លួន។ ជារៀងរាល់ឆ្នាំ មានកីឡាករជាង ១០០០ នាក់មកពីក្លឹបបាល់ទាត់ចំនួន ៥០ បានចូលរួមការប្រកួតកម្មវិធីចំនួន ៤ សំខាន់ៗ មានដូចជា KMH Cup KMH Super Cup KMH Champions League និង KMH Academy។
លម្អិតបន្ថែមទៀតជាមួយនឹងចក្ខុវិស័យក្នុងការបង្កើត និងកសាងការរស់នៅដ៏ប្រសើរសម្រាប់សហគមន៍ជនបទ ផ្ទះមេគង្គផ្តល់ជូននូវផ្ទះដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដែលសាងសង់ពីសម្ភារបង្កើតជាស្រេចនៅក្នុងរោងចក្រ។
គម្រោងនេះ ផ្តល់នូវដំណោះស្រាយផ្នែកប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ហើយគម្រោងនេះត្រូវបានគេមើលឃើញថា មានសារសំខាន់ និងមានឥទ្ធិពលប្រកបដោយភាពវិជ្ជមានសម្រាប់គ្រួសាររស់នៅក្នុងសហគមន៍ ក៏ដូចជាបរិស្ថាន។ មានផ្ទះជាង ១០០ ហើយត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលមួយឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន។
លម្អិតបន្ថែមទៀត