ផតហ្វូលីយ៉ូ (portfolio) របស់ក្រុមហ៊ុនISI GROUPបានរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីដំណាក់កាលដំបូងរហូតឈានមុខគេនៅលើទីផ្សារក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា។
បេសកកម្មរបស់ក្រុមហ៊ុន Soundskool គឺដើម្បីបំផុសស្មារតី និង ជំរុញឲ្យមនុស្សមានសាមគ្គីភាព តាមរយៈតន្ត្រី និង មិត្តភាព។ នៅគ្រប់ទីតាំងក្រុមហ៊ុនទាំងអស់ គឺសុទ្ធសឹងតែមានកម្មវិធីអប់រំផ្នែកតន្ត្រី ប្រកបដោយបរិយាកាសស្រស់ស្រាយ រីករាយ និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងឧបករណ៍តន្រ្តីម៉ាក់ល្បីៗនៅលើពិភពលោក មាន ដូចជា Fender និង Boss ក៏ដូចជា Roland ជាដើម។ គ្រប់ទីតាំងលក់ឧបករណ៍តន្ត្រី ក៏ដូចជា កន្លែងបណ្តុះបណ្តាលផ្នែកតន្ត្រីទាំងអស់នោះ ត្រូវបានគ្រប់គ្រងដោយបុគ្គលិក និង លោកគ្រូអ្នកគ្រូដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និង មានភាពរួសរាយរាក់ទាក់។
លម្អិតបន្ថែមSmallWorld Venture គឺជាសហគមន៍ឈានមុខគេនៅកម្ពុជា ក្នុងការបង្កើត និងវិនិយោគលើក្រុមហ៊ុនដែលទើបនឹងករកើត។ SmallWorld Venture ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០១១ ក្នុងនាម SmallWorld Cambodia ហើយបានបង្កើតបាននូវកន្លែងធ្វើការរួមគ្នាមួយ សម្រាប់ឲ្យសហគ្រិនវ័យក្មេងដែលមានគំនិតជឿនលឿន និងច្នៃប្រឌិត ស្វែងរកបំណងប្រាថ្នារបស់ពួកគេ ហើយបម្លែងគំនិតនានាទៅជាការពិត។ បន្ទាប់ពីមានការរីកចម្រើនឥតឈប់ឈរអស់រយៈពេល ៥ឆ្នាំ កន្លងមក SmallWorld Cambodia បានបម្លាស់ខ្លួនទៅជា SmallWorld Venture ដើម្បីផ្តោតទិសទៅចម្បងលើការវិនិយោគទុនក្នុងកិច្ចស្ថាបនាក្រុមហ៊ុននានា ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន និងបរិស្ថាន។
លម្អិតបន្ថែមBROWN Coffee បាន និងកំពុងទទួលបានប្រជាប្រិយភាព និងភាពជោគជ័យក្នុងវប្បធម៌ទទួលទានកាហ្វេនៅប្រទេសកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ក្នុងនាមជាអ្នកដំបូងដែលអាចសម្រេចបាននូវការរួមបញ្ចូលគ្នានៃផលិតផលដែលមានគុណភាព និងភាពច្នៃប្រឌិត ជាមួយនឹងទីកន្លែងដែលញុំាងឱ្យភ្ញៀវមានគំនិតថ្មីៗ BROWN បន្តផ្តល់នូវបទពិសោធន៍ទទួលទានកាហ្វេដ៏ទាក់ទាញ និងស្រស់ស្រាយនៅគ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។
លម្អិតបន្ថែម