ព័ត៌មាន​​​អំពី​ការ​វិនិយោគ

ព័ត៌មាន​​​អំពី​ការ​វិនិយោគ​​

សេដ្ឋកិច្ច​​​កម្ពុជា ​​និងការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ

មាន​ទីតាំង​នៅ​​​ចំ​កណ្តាល​នៃ​តំបន់​អាស៊ាន​ ​កម្ពុជា ​គឺ​ជាអនាគត​​​​នៃ​ច្រកចូល​​នៃទ្វីបអាស៊ី​​។ ​​កម្ពុជា​ ​​មាន​កំណើន​សេដ្ឋកិច្ច​​​គួរ​​​ឲ្យ​កត់សំគាល់ ​ជា​មួយ​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​​​​​ប្រចាំ​ឆ្នាំ​​​​​គិត​ជា​មធ្យម​​ជាង ​៧​ ភាគរយ​ ​ក្នុង​រយៈ​ពេល ​១៥​ ឆ្នាំ​​ចុងក្រោយ​នេះ​ ខណៈ​ពេល​វិស័យ​សំណង់​​គឺ​ជា​​ផ្នែក​មួយ​​​ ​​ក្នុង​ចំណោម​​សសរស្ដម្ភ​សំខាន់​ទាំង​ ៤ ​​​​​នៃ​​សេដ្ឋកិច្ច​កម្ពុជា​។

​​កម្ពុជា ​​​​គឺជា​ប្រទេស​​ដែលមាន​​​​​ទីផ្សារ ​​និងសេដ្ឋកិច្ច​សេរី​​ ​និង​​​​​បើក​​ចំហ​សម្រាប់​ការ​វិនិយោគ​​​​របស់​បរទេស​​ ​ជាមួយ​នឹង​​​ក្របខណ្ឌ​​គោលនយោបាយ​​​ និងច្បាប់​​គាំទ្រ​ដល់​​អ្នក​វិនិយោគ​។ ​ការ​លើកទឹកចិត្ត​​​ការ​វិនិយោគ​​មាន​​ជា​ហូរហែ​សម្រាប់​​អ្នក​វិនិយោគ​​បរទេស មាន​ដូច​ជា ​ជនបរទេស​​មាន​​សិទ្ធ​កាន់កាប់​ក្រុមហ៊ុន​ ១០០ ​ភាគរយ ​ការ​លើកលែង​ពន្ធ​លើ​​ផល​​ចំណេញ​​ (corporate tax holidays) ​ការ​មិន​គិត​ពន្ធ​​លើ​​ការ​នាំចូល​ទំនិញមូលធន​ ​និង​គ្មាន​ការ​រឹតត្បិត​​លើ​ការ​បញ្ជូន​មូលធន​​​ទៅ​ប្រទេស​ខ្លួន​​វិញ​​។​​​​​​​

មើលប្រវត្តិរូបក្រុមហ៊ុនសាជីវកម្មយើងខ្ញុំ

ISI GROUP LEADERSHIP

ព័ត៌មាន​​​អំពី​ការ​វិនិយោគ​​

ស្ថាបនិក​​

លោក​ ​ជំទាវ ​​​​​ឃុន ​ហៀង ​​និង ​​​ឧកញ៉ា ​​​កាំង ​ម៉េងហ៊ុយ

ស្ថាបនិក​​

​​​នៅ​​ ISI GROUP ​ ​យើង​​​​​​​​​​គោរព ​និងដឹង​​គុណ​​​​​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​​ស្ថាបនិក​​ទាំង​២​រូប​របស់​​យើង​​។ ​តាមរយៈ​​​​ការ​ខិតខំ​រួម​គ្នា​​ ​​ឧកញ៉ា​ ​​​កាំង ​ម៉េងហ៊ុយ​​​​​​​​​​​​​និង ​​​លោក​ ​ជំទាវ ​​​​​ឃុន ​ហៀង​ ​​បាន​​​សាង​មូលដ្ឋាន​យ៉ាង​រឹងមាំ ​​​​​សម្រាប់​​យើង​ទាំងអស់​គ្នា ​និង ​ISI GROUP ​ដែល​ទទួល​បាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​។ ​​​ស្ថាបនិក​របស់​យើង​ ​គឺ​​មាន​អត្តចរិតសុភាពរាបសារ​​ ​​​​​​ឧស្សាហ៍​ព្យាយាម ​​​​ស្មោះត្រង់​ ​និង​ជា​មនុស្ស​ដែល​​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​​ ​​​​​​​​ក្នុង​ទិសដៅ​​​​​​ដើម្បី​ធ្វើ​​​ឲ្យ​កម្ពុជា​​​​​មាន​ភាព​ប្រសើរ​ជាង​​មុន​។​ ​​​​​លោក​​ទាំង​ពីរ​បាន​​​លះបង់​​កម្លាំងកាយ​ចិត្ត​ ​​​​ក្នុង​ការ​បង្កើត​ ​និងច្នៃប្រឌិត​ផ្សេងៗ​​ ​ដើម្បី​ស្វែងរក​​ដំណោះស្រាយ​​​​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​ដែល​​មនុស្ស​ភាគច្រើន​​កំពុង​ជួប​ប្រទះ​​។ ​​​​​​​​​​​​​ឧកញ៉ាកាំង ម៉េងហ៊ុយ ​និងលោក​ជំទាវ​ ​បាន​​បង្កើត​ឡើង​នូវ​​តម្លៃ ​និងបាន​​ក្លាយ​ជា​​បុគ្គល​គំរូ​ ​សម្រាប់​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​​​​ក្នុង​ការ​បន្ត​បង្កើត ISI GROUP​ ​ហើយ​នេះ​​គឺ​ជា​​​​​មូលហេតុ​ដែល​នាំ​​​ឲ្យ ISI GROUP​ ​​​បាន​បន្ត​រីកចម្រើន​ ​និងទទួល​បាន​ភាព​ជោគជ័យ​អស់​រយៈ​ជាង​​ ២០ ​ឆ្នាំ​​មក​​នេះ។

​ឧកញ៉ា​ ​​​កាំង ​ម៉េងហ៊ុយ​​​​​​​​​​​​​ និងលោក​ជំទាវ ​​​​​ឃុន ​ហៀង​​ ​​បាន​បង្កើត ISI GROUP​ ​​​ឡើង​​ក្នុង​ឆ្នាំ​១៩៩៧​ ​ដែល​​កាល​នោះ​​ក្រុមហ៊ុន​ដំបូង​មាន​ឈ្មោះ​ថា International Steel Industrial​​ ​​ដែល​​ផ្ដោត​​ទៅ​លើ​ការ​ផលិត​​ដំបូល​​​ពណ៌។ ​​​ក្នុង​ឆ្នាំ​២០០១​ ​ស្ថាបនិក​​របស់​យើង​​​បាន​​​​​​​បង្កើត​​​​​អាជីវកម្ម​ទីពីររបស់​ខ្លួន ដែល​​​មាន​​ឈ្មោះ​ថា Raksmey Phnom Penh Steel Industrial ​ដែល​ជា​​រោងចក្រ​​​​​​​​​​ផលិត​ដែក​ទីប​ដំបូង ​និងឈាន​មុខ​គេ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។​​ ​ក្នុង​ឆ្នាំ​២០០៦ ​​​​​ក្រុមហ៊ុន​ទាំងពីរ​នេះ  ​​​​​បាន​​រួមបញ្ចូល​គ្នា​ក្លាយ​ជា​ក្រុមហ៊ុន​តែ​មួយ​​ដោយ​មាន​ឈ្មោះ​ជា​ផ្លូវការ​​ថា ISI STEEL​ ​​​​រហូត​ដល់​បច្ចុប្បន្ន​។ ​បច្ចុប្បន្ន​​នេះ​ ​​ក្រុមហ៊ុន ISI STEEL​​ ​គឺ​ជាក្រុមហ៊ុន​​​​មួយ​ក្នុង​ចំណោម​​ក្រុមហ៊ុន​​​​​ដ៏​ជោគជ័យ​​ ​និង​ទទួល​បាន​ការ​ទុកចិត្ត​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​​​លោក​ជំទាវ ​​​​​ឃុន ​ហៀង ​​​​ ​​​​​​ក៏​ជា​ស្ថាបនិក​​នៃ​​​​មូលនិធិ​​ ​ខេ ​អឹម ​អេច​ ​របស់ ISI GROUP​​​ ផង​ដែរ ​ដែល​​មូលនិធិ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​​​​​​​ជា​ការ​ចងចាំ​ដោយ​ក្តី​គោរព​ជូន​ចំពោះ​​ឧកញ៉ា​ ​​​កាំង​ ​​ម៉េងហ៊ុយ​​។

ព័ត៌មាន​​​អំពី​ការ​វិនិយោគ​​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​

​​​លោក​ ​​​​​​កាំង​ ​ឡេង

អគ្គនាយក​​ ISI GROUP ​​និង​​ជា​​អគ្គនាយក ISI STEEL

​​​លោក​ ​​​​​​កាំង​ ​ឡេង

អគ្គនាយក​​ ISI GROUP ​​និង​​ជា​​អគ្គនាយក ISI STEEL

​​​លោក​ ​កាំង ​ឡេង​ ​អគ្គនាយក​​ ISI GROUP​ ​ដែល​បាន​​​​​កើត​ ​និង​ធំ​ដឹងក្តី​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ចំណាយ​ពេល​ជាង​​ ១ ​ទសវត្ស​​​ក្នុង​ការ​​ទទួល​បាន​បទពិសោធន៍ ​​និងចំណេះដឹង​​​នៅ​បរទេស ​​​មាន​ដូច​ជា ​​​សិង្ហបុរី​ ​និង ​​អូស្រ្តាលី​​។ ​​​​លោក ​ឡេង​​​​ បាន​សិក្សា​​​​​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​​ពាណិជ្ជកម្ម​ ​(​​​​គណនេយ្យ​​ ​និងទីផ្សារ​​​​) ​និង​បាន​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​​​អនុបណ្ឌិត​ផ្នែក​​​ពាណិជ្ជកម្ម​​ (​​​​​​​​ផ្ដោត​​លើ​​ការ​គ្រប់គ្រង​ស្ថាប័ន​​)​ ​​​នៅ​​​សាកលវិទ្យាល័យ New South Wales​​។ ​បន្ទាប់​មក​​លោក​បាន​ចូល​បម្រើ​ការងារ​ផ្នែក Capital Gain Tax Accountant ​​នៅ​​ក្រុមហ៊ុន​​ States Street​​ ​​ទីក្រុង​ស៊ីដនី​​ ​​ប្រទេស​​អូស្ត្រាលី​​រយៈពេល ​២​ ឆ្នាំ​។​

​​​​​​​​​​​

ក្រោយមក​​​ក៏​ត្រលប់​មក​កាន់​កម្ពុជា​វិញ​​នៅ​​ឆ្នាំ​២០០៩​ ​ជាមួយ​នឹង​ជំនក់​ចិត្ត​លើ​ផ្នែក​សហគ្រិនភាព​​ ​ដែល​​​​​​បង្កើត​​​ឲ្យ​មាន​នូវ​ឥទ្ធិពល​ប្រកបដោយ​ភាព​វិជ្ជមាន ​និង​​ជា​ការ​​ចូលរួម​ចំណែក​សំខាន់​នៅ​ក្នុង​សង្គម​នោះ​ ​​លោក​ ​ឡេង​ ​​​​​​នៅ​គ្រាដំបូង​​​​​​​បាន​ចូលរួម​​ក្នុង ISI GROUP​ ​ដោយធ្វើត្រឹមជា​​ជំនួយការ​របស់​ស្ថាបនិក​​។ ​​បន្ទាប់​មក​​លោក​បាន​ក្លាយ​ជា​​អគ្គនាយក​ក្រុមហ៊ុន ISI STEEL​ ​ដែល​ជា​ក្រុមហ៊ុន​ដំបូង​​​​របស់ ISI GROUP​​ ​​ក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​​​​​​​​​​​​ទទួល​បាន​ភាព​ជោគជ័យ​​​​ក្នុង​ការ​ធ្វើ​កំណែទម្រង់​​​ផ្នែក​សំខាន់ៗ​​​របស់​ក្រុមហ៊ុន ​​មាន​ដូច​ជា ​ផ្នែក​ប្រតិបត្តិការ​​ ​​ផ្នែក​គណនេយ្យ​​​និង​​ហិរញ្ញវត្ថុ​ ​​​​ផ្នែក​លទ្ធកម្ម​​ ​​​​និង​​ផ្នែក​​លក់​ ​និងទីផ្សារ​​​​។ ​​​​បន្ទាប់​​មក​​លោក​​បាន​ក្លាយ​ជា​អគ្គនាយក​ ISI GROUP​​​ ​នៅ​ឆ្នាំ​២០១៧ ​​ជា​ទី​ដែល​​លោក​​​​កំពុង​បំពេញ​​ការងារ​​​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​ស្រី​ ​កាំង​ ​ច័ន្ទ​បុប្ផា​​

ជា​​អភិបាល​នៃ​​ក្រុមប្រឹក្សាភិបាល​ ​​​ក្រុមហ៊ុន​​ ISI STEEL​​ ​និងប្រធាន​ផ្នែក​លក់​ថ្នាក់​ជាតិ​​ក្រុមហ៊ុន ISI STEEL

លោក​ស្រី​ ​កាំង​ ​ច័ន្ទ​បុប្ផា​​

ជា​​អភិបាល​នៃ​​ក្រុមប្រឹក្សាភិបាល​ ​​​ក្រុមហ៊ុន​​ ISI STEEL​​ ​និងប្រធាន​ផ្នែក​លក់​ថ្នាក់​ជាតិ​​ក្រុមហ៊ុន ISI STEEL

លោក​ស្រី​ ​កាំង​ ​ច័ន្ទ​បុប្ផា​ ​​បាន​រួមចំណែក​​​​​​យ៉ាងធំធេង​​ជាមួយ​នឹង​​​​ក្រុមហ៊ុន​ ISI STEEL និង ISI GROUP ​តាំង​ពី​​ដំណាក់កាល​បង្កើត​ក្រុមហ៊ុន​ដំបូង​ម៉្លេះ​​។​ ​​​ជា​​លទ្ធផល​នៃ​​​បទពិសោធន៍​ដ៏​​​​វិសេសវិសាល​​​​​​​​នៅ​ក្នុង​ក្រុមហ៊ុន ​​​​​​លោក​ស្រី​បាន​​​អភិវឌ្ឍ ​និងមាន​​​​ចំណេះដឹង​​ឯកទេស​​​​​​​​លើ​វិស័យ​​​​​​​​​​សំណង់​ ​និងឧស្សាហកម្ម​ដែក​​។ ​​បច្ចុប្បន្ន​នេះ​​ ​​លោក​ស្រី​ ​កាំង​ ​ច័ន្ទ​បុប្ផា​​ ​​​​​​កំពុង​គ្រប់គ្រង​​​នាយកដ្ឋាន​​ផ្នែក​​​​លក់​ថ្នាក់​ជាតិ​​របស់ក្រុមហ៊ុន ISI STEEL។

​ លោក​ ​កាំង​ ​ហុក

ជា​អភិបាល​​ ​​នៃ​​​​ក្រុមប្រឹក្សាភិបាល​​ ISI GROUP ស្ថាបនិក​ ​និង​​ជា​អគ្គនាយក​​ក្រុមហ៊ុន URBANLAND INVESTMENT CO., LTD

​ លោក​ ​កាំង​ ​ហុក

ជា​អភិបាល​​ ​​នៃ​​​​ក្រុមប្រឹក្សាភិបាល​​ ISI GROUP ស្ថាបនិក​ ​និង​​ជា​អគ្គនាយក​​ក្រុមហ៊ុន URBANLAND INVESTMENT CO., LTD

លោក កាំង ហុក មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ ហើយ​លោក​បាន​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រផ្នែក​ស្ថាបត្យកម្ម និង​​សហគ្រិនភាព ពី​សកលវិទ្យាល័យ​ Washington University នៅ​ទីក្រុង St. Louis​ នៃ​សហរដ្ឋអាមេរិក។ ក្រោយ​បញ្ចប់​ការ​សិក្សា លោក​បាន​ប្រកប​ការងារ​នៅ​ក្រុមហ៊ុន​រចនា Kengo Kuma and Associates និង Sou Fujimoto Architects នៅ​ទី​ក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១០។ ក្រោយ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ លោក​បាន​ផ្ដួចផ្ដើម​បង្កើត HKA & Partners ​ដែល​ជា​ក្រុម​ហ៊ុន​ផ្នែក​រចនា និង​ស្ថាបត្យកម្ម ​ជាមួយ​ចក្ខុវិស័យ​ក្នុង​ការ​លើក​កម្ពស់​នូវ​ស្តង់ដារ​នៃ​ការ​រចនា​ និង​គុណភាព​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​ ២០១៣ លោក កាំង ហុក បាន​បង្កើត Urbanland ដែល​ជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ចលនទ្រព្យ​កម្ពុជា​​​ក្នុង​គោល​បំណង​បង្កើត​នូវទី​កន្លែង​ប្រណីត​ៗ​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ចូលរួម​លើក​កម្ពស់​របៀប​​រស់​នៅ ប្រកប​ការងារ និង​កម្សាន្ត​របស់​មនុស្ស​គ្រប់​រូប។ ​ជាង​មួយ​ទសវត្សរ៍​មក​នេះ ​គម្រោងរបស់យើងជាច្រើនត្រូវបានទទួល​ពាន​រង្វាន់ ដែលក្នុងនោះ​រួម​មាន Raintree, Embassy Residences, Embassy Central និង Treeline Urban Resort ។ បទពិសោធន៍​ជោគជ័យ​ទាំង​នេះ​បាន​ស​បញ្ជាក់​​ឲ្យ​ឃើញ​ពី​ការ​ទទួល​ស្គាល់​នូវ​ទស្សន​វិស័យ​​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​​របស់​លោក ​​ដោយ​​​​ផ្ដោត​លើ​​តម្រូវ​ការ​របស់​មនុស្ស​ជា​ចម្បង ដើម្បី​ប្រសិទ្ធភាព និងភាពច្នៃប្រឌិតនៃការ​​រចនា ក្នុងការ​​ជួយ​ផ្លាស់​ប្ដូរ និង​លើក​កម្ពស់​គុណភាព​រស់​នៅ​របស់​ពួក​គេ​។

លោក​ កាំង ហុក ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន BROWN ដែល​ជា​​ហាង​កាហ្វេ​​ក្នុង​ស្រុក​ឈានមុខ​មួយ​ ហើយ​លោក​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សាភិបាល​របស់ ISI GROUP ក្នុង​នាម​ជា​អ្នក​ផ្ដល់​​​​នូវ​ទិសដៅ​យុទ្ធសាស្ត្រ និង​ទស្សនវិស័យ​ដល់​ ISI GROUP ផង​ដែរ។ ក្រុមហ៊ុន Urbanland គឺ​ជា​សមាជិក​នៃ​ ISI GROUP ​ក្នុង​ផ្នែក​​អភិវឌ្ឍ​អចលនទ្រព្យ​។

​​​​លោក ​កាំង​ ​សេន

​ជា​​​អភិបាល​​​នៃ​ក្រុមប្រឹក្សាភិបាល​​ ISI GROUP ​និង​​ជា​​​អគ្គនាយក​​​​​​​ក្រុមហ៊ុន​​ FUXIN

​​​​លោក ​កាំង​ ​សេន

​ជា​​​អភិបាល​​​នៃ​ក្រុមប្រឹក្សាភិបាល​​ ISI GROUP ​និង​​ជា​​​អគ្គនាយក​​​​​​​ក្រុមហ៊ុន​​ FUXIN

​បញ្ចប់​ការ​សិក្សា​​​​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​​​​​​សំណង់​ស៊ីវិល ​និងថ្នាក់​អនុបណ្ឌិត​ផ្នែក​​​គ្រប់គ្រង​គម្រោង​សំណង់​​​ពី​ប្រទេស​អូស្ត្រាលី​  ​​លោក ​​កាំង​ ​សេន​​ បាន​ត្រលប់​​មក​កាន់​ប្រទេស​កម្ពុជា​វិញ​​​នៅ​​ក្នុង​​ឆ្នាំ​​២០១១​ ​ជាមួយ​នឹង​​ជំនក់​ចិត្ត​​​​​​​​​ក្នុង​ការ​ជួយ​ផ្លាស់ប្ដូរ​​​​ឧស្សាហកម្ម​សំណង់​​​ក្នុង​ប្រទេស​កម្ពុជា​។ ​​​​​​លោក​បាន​​​​​​​​​​​​បង្កើត​ក្រុមហ៊ុន Fuxin Steel Buildings​​​ ​​ក្នុង​​ឆ្នាំ​​​២០១២​​ ​​​ដែល​ជា​​​ក្រុមហ៊ុន​​សំណង់​អគារ​ដែក​ដំបូង​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​នៅ​ក្នុង​ឆ្នាំ​​​​២០១៧ ​​​លោកបាន​​​​​បង្កើត​ ​និង​ជា​សហ​ស្ថាបនិក​​​​​​ផ្ទះ​មេគង្គ​​​​​ ​​ដែល​ជា​​គម្រោង​​​ផ្ទះ​​​មាន​តម្លៃ​សមរម្យ ​​ជួយ​​​​លើក​កម្ពស់​ការ​រស់នៅ​​របស់​ប្រជា​ពលរដ្ឋ​​កម្ពុជា​នៅ​តាម​​ទី​ជនបទ​​។ ​​​​​ក្នុង​នាម​ជា​​ ​អគ្គនាយក​របស់​ក្រុម​ហ៊ុន Fuxin ​​លោក​​​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​លើក​កម្ពស់​​លើ​វិស័យ​​​សំណង់ ​​​​​Modular Precast ​​​​ហើយ​​លោក​​​​​ប្ដេជ្ញាចិត្ត​​​ក្នុង​ការ​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សព្វផ្សាយ​​​​​​​​​​​​​​ឧស្សាហកម្ម​ដែក​​​​​​​​​ក្នុង​វិស័យ​សំណង់​​។  ​ក្រុមហ៊ុន Fuxin ​បាន​រៀបចំ​​វេទិកា​​​​ឧស្សាហកម្ម​ដែក​​អន្តរជាតិ​ជា​លើក​ដំបូង​​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ខែ​មីនា​ ​ឆ្នាំ​២០១៨ ​​ ​ដែល​​​​​មាន​ការ​ចូលរួម​​​ទាំងភ្ញៀវ​ជាតិ​ ​និងអន្តរជាតិ​សំខាន់ៗ​ជាង​​ ៣០០​ នាក់​។ ​លោក ​កាំង​ ​សេន ​​​​បច្ចុប្បន្ន​​ក៏ស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាល​​​​​​​របស់ ISI GROUP ​ផង​ដែរ​​​​​ ​​ដោយ​មាន​ភារកិច្ច​សំខាន់​ក្នុង​ការ​​ផ្តល់​​ទិសដៅ​យុទ្ធសាស្ត្រ​​សម្រាប់​សម័្ពន្ធក្រុមហ៊ុន​។

លោក ​កាំង​ ​សំណាង​​​

ជា​​អភិបាល​​នៃ​ក្រុមប្រឹក្សាភិបាល​​ ISI GROUP​ ​និង​​​ជា​​ជំនួយ​​ការ​អគ្គនាយក​​ ISI STEEL

លោក ​កាំង​ ​សំណាង​​​

ជា​​អភិបាល​​នៃ​ក្រុមប្រឹក្សាភិបាល​​ ISI GROUP​ ​និង​​​ជា​​ជំនួយ​​ការ​អគ្គនាយក​​ ISI STEEL

ទទួល​បាន​ការ​អប់រំ​នៅ​ប្រទេស​សិង្ហបុរី​  ​​ដោយ​​បញ្ចប់​ថ្នាក់​​បរិញ្ញាបត្រ​​​​ផ្នែក​​សេដ្ឋកិច្ច​ ​និងប្រព័ន្ធព័ត៌មាន​​ ​​ ​​​លោក​​ ​កាំង​​ ​សំណាង​ ​​បាន​បម្រើការ​​​នៅ​​ក្រុមហ៊ុន ISI STEEL​​ ​​រយៈពេល​ជាង ​​៦​ ឆ្នាំ​។ ​​​ក្នុង​នោះ​ ​លោក​បាន​ទទួល​បទពិសោធន៍​​​​ជាច្រើន​នៅ​តាម​នាយកដ្ឋាន​ផ្សេងៗ​ ​មាន​ដូច​ជា ​ផ្នែក​​​ឃ្លាំង ​និងផលិតកម្ម​ ​​​​​​​​​​ ​​ផ្នែក​​ព័ត៌មាន​វិទ្យា​ ​និង​​​ផ្នែក​ទីផ្សារ​​។ ​នៅ​ក្នុង​ឆ្នាំ​២០១២​ ​​​លោក​បាន​​​​​ដឹកនាំ​​​​​​​​​លើ​ការ​អនុវត្ត​ប្រព័ន្ធ ERP ដែល​​​​ត្រូវ​បាន​​​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ​នេះ​។ ​​​ក្នុង​ឆ្នាំ​២០១៨ លោក ​​​​​​សំណាង ​​​​បានដើរតួយ៉ាងសំខាន់​​​នាំឲ្យ​​​​​​​​​ ​​​Soundskool ​​ជា​​​​​ក្រុមហ៊ុន​លក់​ឧបករណ៍​តន្ត្រី​ ​និងជា​​​​កន្លែងបណ្តុះបណ្តាល​ផ្នែក​តន្ត្រី​​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​​ក្លាយ​ជា​សមាជិក​​របស់​ ISI GROUP​ ​​​ដែល​​​​នាំ​​ឲ្យ​មាន​ការ​បង្កើត​​ផ្នែក​វិនិយោគ​​នៅ ​ISI GROUP​​។ ​​កាល​ពី​​​​មុន​​ ​​លោក សំណាង​​​​ កាន់​តួនាទី​​លើ​ផ្នែក​​​នាយក​​​​​​ទីផ្សារ​​ ​​​​​​​​​ហើយ​​​ថ្មីៗនេះ​​ត្រូវ​បាន​តែងតាំង​ជា​​ជំនួយ​ការ​​របស់​អគ្គនាយក​​។​​​​​​​​​​​​​​​​​

ព័ត៌មាន​​​អំពី​ការ​វិនិយោគ​​

​​​ទីប្រឹក្សា​​ឯករាជ្យ​​

លោក Michael Goh

​​ទីប្រឹក្សា​​​

លោក Michael Goh

​​ទីប្រឹក្សា​​​

លោក Michael Goh ​​មាន​បទពិសោធន៍​​​ ៣០ ​ឆ្នាំ​​​​ ​​​​ជាមួយ​នឹង​​​​​ស្ថាប័ន​​ហិរញ្ញវត្ថុ​ជាច្រើន​ ​ដោយ​​​​ទទួល​បន្ទុក​​នៅ​​​តំបន់​​​អាស៊ី​ប៉ាស៊ីហ្វិក​​។ ​លោក​មាន​ជំនាញ​​​ទៅ​លើ​ផ្នែក​​អភិបាលកិច្ច​​សាជីវកម្ម​ ​​​​​​ប្រតិបត្តិការ​​យុទ្ធសាស្ត្រ​​ ​និងការ​គ្រប់គ្រង​​​​​​​ហានិភ័យ​​ ​និងហិរញ្ញវត្ថុ​សាជីវកម្ម​ធនាគារ​វិនិយោគ​​។ ​បច្ចុប្បន្ន​​នេះ​ ​លោក Goh ​គឺ​ជា​​ស្ថាបនិក​​ និងជា​ប្រធាន​​ក្រុមហ៊ុន 3E-Fii Group ​ដែល​មាន​ជំនាញ​​​លើ​​​ដំណោះស្រាយ​​ហិរញ្ញវត្ថុ​សាជីវកម្ម​​​​​នៅ​ក្នុង​ទីផ្សារ​​​អាស៊ី​​។ ​​ក្រុមហ៊ុន​នេះ​​​​ផ្តល់​​ (១)​ ​​​​​​ដំណោះស្រាយ​ហិរញ្ញវត្ថុ​៖ ​​​​​​ប្រឹក្សា​យោបល់​លើ​​ពន្ធ ​​សវកម្ម​​ ​​​​​​​និងគណនេយ្យ​​ ​(២) ​​​ប្រឹក្សា​យោបល់​​​ផ្នែក​ហិរញ្ញវត្ថុ​ ​​​​និង​អាជីវកម្ម​៖ ​​​​​ការ​វាយតម្លៃ​​លើ​ការ​អង្កេត​​​សម្រាប់​ការ​រួមបញ្ចូល​គ្នា និង​ការ​ទិញ​យក (M&A) ​​តាមរយៈ​ការ​ស្រាវជ្រាវ​។ ​លើស​ពី​​នេះ​ទៀត​ ​​​​តាមរយៈ​ការ​​​ធ្វើការ​រួម​គ្នា​ជា​មួយ​នឹង​ក្រុមការងារ​របស់​ខ្លួន ​ពួកគេ​​​ផ្តល់​​នូវ​​វគ្គ​បណ្តុះបណ្តាល​​​ផ្នែក​ហិរញ្ញវត្ថុ​ ​​​​ការ​​ស្វែងរក​បុគ្គលិក​​​សម្រាប់​​អតិថិជន​​​​​របស់​ខ្លួន ​​​និងសេវាកម្ម​​គ្រប់គ្រង​ទ្រព្យសម្បត្តិ​​​​ឆ្លងកាត់​ព្រំដែន​​ (Cross Border Wealth Management Services)​ ​តាមរយៈ​ដៃគូ​យុទ្ធសាស្ត្រ​​នៅ​​បរទេស​។

​​លោក​ Goh ​​ក៏​​ផ្តល់​​សេវាកម្មទាក់ទងនឹង​​​ក្រុមប្រឹក្សាភិបាល​​​​​ដល់​​​សមាគមន៍​​គ្រប់គ្រង​ហានិភ័យ MDFIs ​​​​ក្នុង​​ទីផ្សារ​ដែល​កំពុង​​​​​​​​រីកចម្រើន​ ​​​​​​​​​ស្ថាប័ន​​ហិរញ្ញវត្ថុ​ ​​​និងសម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​។ ​​លោកបាន​​ដើរតួ​នាទី​​​ក្នុង​ជួរ​ដឹកនាំ​​​​​​​ជាច្រើន​​​​ក្នុង​ស្ថាប័ន​​ហិរញ្ញវត្ថុ​​​​រួម​មាន​​​ ​​​​​​​​ក្រុមហ៊ុន AIG Group ​និងធនាគារ Standard Chartered Bank ​​​​​​​​ធនាគារ​​ Crédit Agricole CIB ​ធនាគារ ABN Bank ​​និង​​ធនាគារ BEA Hong Kong Bank​​។ ​លោក​​ Goh​ ​​បានដឹកនាំ​​ឲ្យ​មាន​ការ​​ផ្ដួចផ្ដើម​​​លើការ​បណ្តុះបណ្តាល​​ ​និងការ​ប្រឹក្សា​​​​​​​​​​​​​​​​​ជាមួយ​នឹង​​​ភ្នាក់ងារ​ធំៗ​នៅ​លើ​ពិភពលោក​​ ​​​​​​​នៅ​​តំបន់​អាស៊ី ​និងអឺរ៉ុប​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Wei Hung Long ​​

ទីប្រឹក្សា​

លោក Wei Hung Long ​​

ទីប្រឹក្សា​

តំណាង​​​ឲ្យ China Productivity Center (CPC)​ ​លោក Wei​ ​​​បាន​​​បម្រើ​ការងារ​លើ​​ផ្នែក​​​ការ​គ្រប់គ្រង​​​គុណភាព​សរុប (TQM)​ ​​ជា​មួយ​នឹង​​ការ​អនុវត្ត​​​​គោលការណ៍​ 5S​ ​ដែលជា​​​​​​វិធីសាស្ត្រ​​គ្រប់គ្រង​​សម្រាប់​​ភាព​ជោគជ័យ​​​យូរអង្វែង​​។ ​​​5S​ គឺ​ជា​​​​​ការ​​ផ្ដោត​​សំខាន់​​លើ​​​សណ្ដាប់ធ្នាប់​ ​​​​​​​​​​​​​អនាម័យ​ ​​​​​​​​​​​​និងមាន​ស្តង់ដារ​។ ​​​​លទ្ធផល​​នៃ​​​កម្មវិធី​នេះគឺ​​បង្កើន​​​​ប្រយោជន៍​ ​​​​ប្រសិទ្ធភាព​ ​សេវាកម្ម​ ​និងសុវត្ថិភាព។​ ​ក្រុមហ៊ុន​ ISI STEEL ​​​កំពុង​ប្រតិបត្តិការ​​យ៉ាង​ជោគជ័យ​តាមរយៈ​ការ​អនុវត្ត​​​ 5S​​ ​ដោយ​​ទទួល​បាន​លទ្ធផល​​​ល្អ​​​​ជា​ទី​គាប់ចិត្ត​។

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា

​​ទីប្រឹក្សា

ឯកឧត្តមបណ្ឌិត សុខ ស៊ីផាណា

​​ទីប្រឹក្សា

​ជា​ដៃគូ​គ្រប់គ្រង​​​​​​​ក្រុមហ៊ុន Sok Siphanna & Associates​ និងជា​ទីប្រឹក្សា​​​​​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ​​លោកបណ្ឌិត​​​​​​​ ​សុខ ស៊ីផាណា​ ​​​​មាន​បទពិសោធន៍​​​ពិសេស​​​​ជាច្រើន​ទាក់ទង​នឹង​​​​​​​ការ​អភិវឌ្ឍ​​​​នៃ​ប្រព័ន្ធ​ច្បាប់​​​របស់​កម្ពុជា​ ​បរិយាកាស​អាជីវកម្ម​ ​​​​​​និង​​​​​​​​ដំណើរ​វិវឌ្ឍន៍​​​​នៃ​​​ច្បាប់​វិនិយោគ ​និងពាណិជ្ជកម្ម​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​​​​​​លោកធ្លាប់​មាន​បទពិសោធន៍​ជា​​​​​អតីត​អនុរដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្មរបស់​​​​រាជរដ្ឋាភិបាល​​កម្ពុជា​ ​​ជា​ទី​ដែល​រូប​​លោក​​​​​​បំពេញ​មុខងារ​សំខាន់​ទាក់ទង​នឹង​​ក្របខណ្ឌ​​ច្បាប់​ពាណិជ្ជកម្ម​ ​និងការ​វិនិយោគ​​ ​​​​​​ការ​លើក​​កម្ពស់​​​​​​​ពាណិជ្ជកម្ម ​​​គោលនយោបាយ​​ពាណិជ្ជកម្ម​ ​​​​​ ​ការ​អភិវឌ្ឍ​​ពាណិជ្ជកម្ម​ ​​​​​​​និងសមាហរណកម្ម​​ពាណិជ្ជកម្ម​ ​​ដែល​បទពិសោធន៍​ទាំង​នេះ​បាន​នាំ​​ឲ្យ​លោក​មាន​​ទស្សន​​យ៉ាង​​ពិសេស​​​ ​​​ទាំង​តម្រូវការ​​​ផ្នែក​​ម៉ាក្រូ ​​និង​​មីក្រូ​​​អាជីវកម្ម​ ​និងអ្នក​វិនិយោគ​​​​បរទេស​។ នៅ​​ក្នុង​​ផ្នែក​​បង្កើត ​និងបញ្ជ្រាប​​គោលនយោបាយ ​​លោក​​​មាន​ទំនួលខុសត្រូវ​សំខាន់​​ក្នុង​ការ​​​​​ដឹកនាំ​ ​​អន្តរ​ភ្នាក់ងារ​​​​​​ពហុ​វិស័យ​​ ​ដើម្បី​រៀបចំ​​ផែនការ​​​សកម្មភាព​​​ ​​​(​មាន​ដូចជា​​​ ​របៀបវារៈ​​​​​នៃ​​ការ​ធ្វើ​និយតកម្ម​ ​និងច្បាប់​ជាតិ​​​​)​​​ ​និង​​​​ចរចា​​យ៉ាង​ជោគជ័យ​​សម្រាប់​កម្ពុជា ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​ (WTO)​។ ​លោក​បាន​​ដើរតួ​សំខាន់​​ក្នុង​ការ​​​ផ្ដួចផ្ដើម​​បង្កើត​​អភិក្រម​គ្របដណ្ដប់​​​លើ​​​វិស័យ​ពាណិជ្ជកម្ម​​ (SWAp) ​​​​សម្រាប់​កម្ពុជា​​។ ​លោក​​​​​​​មិន​ត្រឹម​តែ​ទទួល​ខុសត្រូវ​​​​​​លើ​ការ​រៀបចំ​ច្បាប់​ពាណិជ្ជកម្ម​ផ្សេងៗ​ឲ្យ​ចូល​ជា​ធរមាន​​ក្នុង​​​ប្រទេស​កម្ពុជា​នោះ​ទេ​ ​​ប៉ុន្តែ​​ក៏​​​​សម្រាប់​ការ​ការពារ​​នៅ​ចំពោះ​មុខគណៈរដ្ឋមន្ត្រី​​ ​និងសភា ​និង​​ព្រឹទ្ធសភា​ជាតិ​​​​ផង​ដែរ​។ ​លោកបណ្ឌិត​ ​សុខ ​ស៊ីផាណា​​​ ​​​ក៏​​កំពុង​ផ្តល់​ប្រឹក្សា​​​ដល់​ ISI GROUP ​​​លើ​​​​យុទ្ធសាស្ត្រ​អាជីវកម្ម​​​​​ ​ជា​ពិសេស​នោះ​​គឺ ​​​ផ្ដោត​សំខាន់​លើ​ក្របខណ្ឌ​ច្បាប់​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ Yoshida Eisaku ​​​​​​​​

ទីប្រឹក្សា

លោក​ Yoshida Eisaku ​​​​​​​​

ទីប្រឹក្សា

​​​​ជា​មួយ​នឹង​បទពិសោធន៍​ជាង​ ​៤៧​​ ​​ឆ្នាំ​ ​​​​លោក​ Yoshida Eisaku ​គឺ​ជា​​អ្នក​​​ត្រួសត្រាយ​ផ្លូវ​ក្នុង​​​អាជីវកម្ម​​​​​​​​​ដែក​​ ​​​និង​​ជា​​​​អ្នក​ប្រឹក្សា​​​​​របស់​​​លោក​​ ​កាំង​ ​ឡេង​​​។ ​​​បទពិសោធន៍​​របស់​​លោក Eisaku​ ​​រួម​មាន​​​​ ​នៅ​ក្រុមហ៊ុន Yodogawa Steel ​​​ក្នុង​ទីក្រុង Osaka​​ ​ប្រទេស​ជប៉ុន​​ ​និងមាន​បទពិសោធន៍​​១៥​ឆ្នាំ​​នៅ​​​ក្រុមហ៊ុន​ SYSCO ​​​​​​​នៅ​កោះ​តៃវ៉ាន់​។ ​ក្រុមហ៊ុន​ SYSCO ​គឺ​ជា​​​​​​រោងចក្រ​​ផលិតផល​ដែក​ដំបូង​​​​​​​នៅ​កោះ​តៃវ៉ាន់ ​​ហើយ​ក្រោម​​​​​ការ​ដឹកនាំ​របស់​​​លោក​ក៏​នាំ​ឲ្យ​​ក្រុមហ៊ុន​នេះ​មាន​ការ​​ផ្លាស់ប្ដូរ​​​​​​​ទៅ​ជា​ក្រុមហ៊ុន​ដែក​គំរូ​​មួយ​នៅ​កោះ​តៃវ៉ាន់​។​ ​​ទស្សនវិជ្ជា​​​របស់​​​លោក​​បាន​​​​ដើរតួ​​សំខាន់​​ក្នុង​ការ​​តម្រង់​​​​ទិស​​​​ដល់​​​​​ក្រុមហ៊ុន SYSCO ​​​​ហើយ​ក្នុង​នោះ​រួម​ទាំង​​​ការ​ប្រើប្រាស់​ស្តង់ដារ​អន្តរជាតិ​​​ទៅ​​លើ​​គុណភាព ​និងសេវាកម្ម​ ​​​​ពង្រឹង​សុវត្ថិភាព​ ​​​​​​ពង្រឹង​​​តម្លាភាព​​ ​​​​​​និង​តម្លៃ ​​​​ការ​​​​​​បណ្តុះបណ្តាល​​ ​និង​​អភិវឌ្ឍ​​បុគ្គលិក​​។ ​ចំណុច​ទាំង​អស់​នេះ​ហើយ​បាន​ជួយ​​​ឲ្យ​ក្រុមហ៊ុន SYSCO​ ​ទទួល​បាន​ស្តង់ដារ​អន្តរជាតិ​​មាន​​ដូច​ជា​ ​ស្តង់​ដារ​​​ JIS ​​និង ​​​​ISO ​ហើយ​​​​ក្រៅ​ពី​នេះ​ទៀត​ ​​ក្រុមហ៊ុន​នេះ​ក៏​ទទួល​បាន​ពាន​​​រង្វាន់​សុវត្ថិភាព​​ថ្នាក់​ជាតិ​​​ ​និងបាន​រីកចម្រើន​​​រហូត​ក្លាយ​ជាក្រុមហ៊ុន​​​​ឈាន​មុខ​គេ​​​​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​​​​​​​​​​​​រហូត​មក​​ដល់​សព្វថ្ងៃ​។