ក្រុមហ៊ុន ISI STEEL ប្រើថាមពលពន្លឺព្រះអាទិត្យដើម្បីការពារបរិស្ថាន

Author

Luka D’Amato

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានដំឡើងប្រព័ន្ធសូឡានៅលើដំបូលរោងចក្ររបស់ខ្លួន ដែលនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្ម និង ការ​កាត់បន្ថយផលប៉ះពាល់លើបរិស្ថាន។

ការសហប្រត្តិបត្តិការរវាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​និង ក្រុមហ៊ុន CleanTech Solar (ដែល​ជាក្រុមហ៊ុនផ្គត់ផ្គត់ផ្ទាំងសូឡា)​​ បានបង្កើតឲ្យមានការចាប់ផ្តើមទំព័រថ្មីមួយទៀត នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តពាណិជ្ជកម្ម ​ក៏ដូចជា  ការបង្កើតជាគំរូប្រកបដោយភាពវិជ្ជមាន សម្រាប់ក្រុមហ៊ុនដទៃទៀតក្នុងប្រទេសកម្ពុជា។

«ខ្ញុំពិតជា រំភើបខ្លាំងណាស់ក្នុងការចុះកិច្ចព្រមព្រៀងនេះ ព្រោះវាមិនមែនត្រឹមតែសំខាន់សម្រាប់ផែនដីរបស់យើងនោះទេ លើសពីនេះទៀតយើងមើលឃើញពីភាពជាដៃគូយុទ្ធសាស្រ្តពាណិជ្ជកម្ម ដែលអាយ អេស អាយ គ្រុប និង CleanTech Solar  ​បានធ្វើរួមគ្នាក្នុងងទីផ្សារ។» លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុនអាយ អេស អាយ គ្រុបបញ្ជាក់។

លោក Arnaud Ayral នាយកផ្នែកអភិវឌ្ឍអាជីវកម្មប្រចាំតំបន់របស់ក្រុមហ៊ុន CleanTech Solar បានបង្ហាញពីភាពរីករាយក្នុងការក្លាយជាដៃគូជាមួយនឹងក្រុមហ៊ុននេះ។ «យើងពិតជារីករាយ ចំពោះទំនាក់ទំនងនេះ ​ហើយខ្ញុំពិតជាចាប់អារម្មណ៍ជាមួយនឹងក្រុមការងារនៅទីនេះ»។ លោក Arnaud Ayral បញ្ជាក់។

បើយោងតាម​សន្ទស្សន៍ការ​អនុវត្ត​ផ្នែក​បរិស្ថាន ( EPI ) គុណភាពខ្សល់របស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់១៦៤ ​ក្នុងចំណោម១៨០ ប្រទេស ដែលចំណាត់ថ្នាក់នេះគឺស្ទើរតែស្ថិតក្រោមគេនៃបញ្ជីទៅហើយ។  គុណភាពខ្សល់អន់ ឬ មិនល្អគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថាមពលដែលមិនអាចកកើតឡើងវិញបាន ដូចជា ប្រេង ធ្យូង ​និង ​ឧស្ម័នធម្មជាតិ។

ការការពារបរិស្ថាន​តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ​ហើយនេះគឺជាអ្វីដែលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានមោទនភាពក្នុងការអនុវត្ត។

​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានការយកចិត្តទុកដាក់ខ្លាំងទៅលើការជួយដល់សហគមន៍ដែលខ្លួនកំពុងធ្វើអាជីវកម្ម។  គំនិតផ្តួចផ្តើមចុងក្រោយនេះ មានលក្ខណៈលើសពីសកម្មភាពនៃកម្មវិធីទំនួលខុសត្រូវសង្គមទូទៅ ហើយនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចក្ខុវិស័យរបស់ខ្លួន ក្នុងការបង្កើត និង កសាងការរស់នៅឲ្យប្រើសើរឡើងសម្រាប់គ្រប់គ្នា។