back to listing

មូលនិធិ​ខេ​ ​អឹម អេច ​លើក​កម្ពស់​វិស័យ​បាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា

ដោយ អ៊ុន រស្មី ​និង

Un Raksmey

ជា​មួយ​នឹង​ការ​តាំង​ចិត្ត​ក្នុង​ការ​ជួយ​ដល់​យុវជន និង ​កីឡាករ ​មូលនិធិ​​ ​ខេ អឹម អេច​ ​បាន​រៀបចំ​​កម្មវិធី​ប្រកួត​បាល់​ទាត់​ពាក់​កណ្តាល​អាជីព​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​​មាន​ដូចជា​ ​KMH Cup, KMH Champions League, KMH Academy និង KMH Super Cup។ ​ការ​ប្រកួត​បាល់ទាត់​នេះ ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ​ដើម្បី​ពង្រឹង និង ​លើក​ទឹកចិត្ត​ក្នុង​វិស័យ​បាល់ទាត់​របស់​កម្ពុជា។ ​​ការ​ប្រកួត​បាល់ទាត់​ទាំង​នេះ ​បាន​ប្រមូល​ផ្តុំ​ក្រុមហ៊ុន ​​ក្លឹបបាល់ទាត់ ​ដៃគូ​ ​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង ​​កីឡាករ​ជា​ច្រើន​ក្នុង​ប្រទេស ​​និង ជា​រៀងរាល់​​ឆ្នាំ​មាន​ក្រុម​បាល់ទាត់​ចំនួន​៥០ ​ដែល​មាន​កីឡាករ​ជាង​១០០០ ​នាក់​ចូល​រួម​ប្រកួត​។

​ក្នុង​ឆ្នាំ​នេះ​កម្មវិធី​បាល់ទាត់​ KMH Super Cup​បាន​ចាប់​ផ្តើម​រដូវ​កាល​ដំបូង​របស់​ខ្លួន​ក្នុង​ខែ​វិច្ឆិកា ដោយ​ប្រមូល​ផ្តុំ​ដោយ​ក្រុម​បាល់ទាត់​កំពូលៗ​ ​បង្ហាញ​ពី​សមត្ថភាព និង ​សក្ដានុពល​របស់​ខ្លួន។ ​ក្រុម​បាល់ទាត់​ចំនួន​៨​បាន​ចូលរួម​ ​ហើយ​រដូវកាល​នេះ បាន​ដំណើរការ​ទៅ​ប្រកប​ដោយ​ភាព​ជោគជ័យ​យ៉ាង​ធំធេង​។

ការ​ប្រកួត​បាល់ទាត់​ ​KMH Cup U18 ​(​ក្រោម​អាយុ១៨ឆ្នាំ) ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ​​ក្នុង​គោលបំណង​ទាក់ទាញ​ដល់​យុវជន​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ក្នុង​វិស័យ​បាល់

ទាត់។ ​កម្មវិធីKMH Champions League ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​​ក្នុង​ឆ្នាំ​២០១៥ ​ដើម្បី​ផ្តល់ឱកាស​ដល់​កីឡាករ​ពាក់កណ្តាល​អាជីព​។ ​ក្នុង​នោះ​ដែរ​ ​មាន​ក្រុម​ចំនួន​៣២​ បាន​ចូលរួម​ប្រកួត​ដើម្បី​ដណ្តើម​ពាន។

ភាព​ជា​ដៃគូ​ និង ​ប្រយោជន៍​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ និង

​សកម្មភាព​ផ្សេងៗ​នៃ​កម្មវិធី​បាល់​ទាត់​របស់​KMH នឹង ត្រូវ​ប្រមូល​ចូល​មូលនិធិ​ ខេ អឹម អេច (ដែលបង្កើតឡើងក្នុងឆ្នាំ​២០១២)វិញ

​ដែល​ជា​ផ្នែក​មួយ​របស់​ចក្ខុវិស័យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ ​អាយ ​អេស​ អាយ ​គ្រុប​

ក្នុង​ការ​​បង្កើត​ ​និង ​កសាង​ការ​រស់​នៅ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​គ្រប់គ្នា​។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ចូល​ទៅ​កាន់​ទំព័រ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​យើង​