ផ្នែកអភិវឌ្ឍអចលនទ្រព្យរបស់យើង មានដំណើរប្រកបដោយគំនិតច្នៃប្រឌិត និងការគិតយ៉ាងល្អិតល្អន់ ឆ្ពោះទៅកាន់វិស័យលំនៅឋាន ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច។ នៅគ្រប់គម្រោងរបស់យើងទាំងអស់ គឺសុទ្ធសឹងតែជាការប្ដេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មលើការរចនា ជាមួយនឹងសុចរិតភាព ដើម្បីសាងសង់ឡើងស្របទៅតាមស្តង់ដារអន្តរជាតិ ដោយយកចិត្តទុកដាក់ខ្លាំងលើនិរន្តរភាព និងសោភ័ណភាព។
បង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយ លោក កាំង ហុក ដែលជាស្ថាបត្យករ ក្រុមហ៊ុន Urbanland មានចក្ខុវិស័យក្នុងការបង្កើតសហគមន៍មួយ ដែលមានបំណងប្រាថ្នាក្នុងការដឹកនាំដើម្បីឈានទៅកាន់ការផ្លាស់ប្ដូរ។ Urbanland គឺជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ និង គួរជាទីទុកចិត្ត ដែលជួយពង្រឹងបែបបទនៃការរស់នៅរបស់សហគមន៍ឲ្យកាន់តែប្រសើរឡើង ជាពិសេសប្ដេជ្ញាចិត្តក្នុងការលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង បង្កើតនូវឥទ្ធិពលវិជ្ជមានក្នុងរយៈពេលវែងលើទីក្រុងសំខាន់ៗរបស់កម្ពុជា។
លម្អិតបន្ថែម